ការិយាល័យមេធាវី ជាន ចុង អន្តរជាតិ ត្រូវបានបង្កើត និងចុះបញ្ជីក្រោមគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ ២០១៩ ។ ជាន ចុង អន្តរជាតិ គឺជាការិយាល័យមេធាវីដែលផ្តល់សេវាច្បាប់ទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពួកយើងមានក្រុមការងារជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំពាក់ព័ន្ធទៅនឹងគ្រប់វិស័យ ដូចជាការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងអចលនទ្រព្យ ការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងពន្ធដារ ក៏ដូចជាការពិនិត្យ តាក់តែងលិខិតស្នាម ឬកិច្ចសន្យានានា រួមទាំងការតំណាងឱ្យកូនក្តី ឬការពាកូនក្តីនៅចំពោះមុខតុលាការគ្រប់ជាន់ថ្នាក់នៅព្រះរាជាណាចក្រកម្ពុជា៕