Tel:089 800 404/071 861 7777/ 061 861 777

Email:info@jzinternationallaw.com

JIAN ZHONG INTERNATION LAW

តើ ហ៊ីប៉ូតែក ជា អ្វី?

ហ៊ីប៉ូតែក សំដៅលើសិទ្ធិលើទ្រព្យធានាដែលអាចបង្កើតឡើងនៅលើ(១) អចលនវត្ថុ (២) សិទ្ធិជួលអចិន្ត្រៃយ៌ (៣) ផលុបភោគ ឬសិទ្ធិ/ទ្រព្យសម្បត្តិផ្សេងទៀតដែលច្បាប់ទទួលស្គាល់ ដើម្បីធានាកាតព្វកិច្ចរបស់ម្ចាស់សិទ្ធិទាំងនោះផ្ទាល់ ឬតតិយជនដោយមិនធ្វើការផ្ទេរការកាន់កាប់ទ្រព្យសម្បត្តិទាំងនោះ ទៅកាន់ម្ចាស់បំណុល។ វាមានន័យថា ក្រោយពេលដែលហ៊ីប៉ូតែកត្រូវបានបង្កើតឡើង កូនបំណុលនៅតែអាចអាស្រ័យផលលើទ្រព្យសម្បត្តិរបស់ខ្លួនជាធម្មតា ហើយម្ចាស់បំណុលក៏ទទួលបាននូវការធានាដ៏រឹងមាំ តាមរយៈយន្តការនៃការចុះបញ្ជីហ៊ីប៉ូតែក។