-រៀបចំតាក់តែងកិច្ចសន្យាគ្រប់ប្រភេទដូចជា៖ កិច្ចសន្យាទិញលក់ កិច្ចសន្យាខ្ចីបរិភោគ កិច្ចសន្យាជួល កិច្ចសន្យាម៉ៅការ កិច្ចសន្យាសះជា កិច្ចសន្យាក្រុមហ៊ុន។ល។
-រៀបចំតាក់តែងកិច្ចព្រមព្រៀង លក្ខន្តិកៈក្រុមហ៊ុន ឯកសារគតិយុត្តផ្សេងៗទៀត ស្របតាមតម្រូវការរបស់អតិថិជន ដោយស្ថិតក្នុងលក្ខខណ្ឌធានាបាននូវផលប្រយោជន៏របស់អតិថិជន
-ចុះហត្ថលេខា និងប្រថាប់ត្រា បញ្ជាក់ពីភាពត្រឹមត្រូវលើកិច្ចសន្យា កិច្ចព្រមព្រៀង និងលិខិតស្នាមគតិយុត្តផ្សេងៗអនុលោមតាមច្បាប់។
-រៀបចំលិខិតជូនដំណឹងឬលិខិតដាក់តឿនទៅភាគីដែលពាក់ព័ន្ធចំពោះសកម្មភាពដែលរំលោភបំពានផ្សេងៗស្របតាមអង្គហេតុ និងតាមការចង់បានរបស់អតិថីជនស្របតាមក្របខណ្ឌច្បាប់។