ទំនាក់ទំនង:089 800 404/071 861 7777/ 061 861 777

អ៊ីមែល:info@jzinternationallaw.com

ការិយាល័យមេធាវី ជាន ចុង អន្តរជាតិ

លោក អ៊ិន ពេញច័ន្ទពិសិទ្ធិ គឺជាភ្នាក់ងារប្រកាសពន្ធ ក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ ២០១៧ មក។ គាត់បានប្រលូកក្នុងវិស័យហិរញ្ញវត្ថុ “គណនេយ្យ និងពន្ធដារ” ចាប់តាំងពីឆ្នាំ ២០១៥ ក្នុងតួនាទី ជាគណនេយ្យករ នៅសហគ្រាសមួយនៃព្រះរាជាណាចក្រកម្ពុជា។
គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្រ្ត ក្នុងឆ្នាំ ២០១៤ នៅសាកវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ហើយគាត់បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារ នៅវិទ្យាស្ថានជំនាញគណនេយ្យក្នុងឆ្នាំ ២០១៨។ បច្ចុប្បន្ន លោក អ៊ិន ពេញច័ន្ទពិសិទ្ធិ កំពុងបន្តការសិក្សាជំនាញពន្ធដារ នៅសាលាជាតិពន្ធដារផងដែរ។
សព្វថ្ងៃនេះ លោក អ៊ិន ពេញច័ន្ទពិសិទ្ធិ កំពុងបំពេញការងារ ជាភ្នាក់ងារប្រកាសពន្ធនៅក្រុមហ៊ុន ជានចុងសាងអ៊ូ ទីតាំងនៅរាជធានីភ្នំពេញ ដែលមានតួនាទីជាអ្នក គ្រប់គ្រង និងរៀបចំ នូវរាល់ បញ្ជីគណនេយ្យ លិខិតប្រកាសពន្ធ និងផ្តល់សេវាកម្មពន្ធដារដល់ក្រុមហ៊ុន វិនិយោគមួយចំនួន ដែលកំពុងមានប្រតិបត្តិការអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ភាសាៈ ខ្មែរ និង អង់គ្លេស

ទំនាក់ទំនង:
jianzhongacctax@jzinternationallaw.com