Tel:089 800 404/071 861 7777/ 061 861 777

Email:info@jzinternationallaw.com

JIAN ZHONG INTERNATION LAW

ព្យសនកម្ម

  1. ព្យសនកម្ម៖ គឺជាការខូចខាត ឬសេចក្តីវិនាសអន្តររាយដល់រូបកាយក្តី ដល់សម្ភារៈក្តី ដល់ទឹកចិត្តក្តី ដែលបណ្តាលមកពីអំពើរបស់អ្នកដទៃ ទោះកំហុសចេតនាក្តី ឬកំហុសអចតនាក្តី។
  • កំហុសដោយចេតនា គឺ សំដៅលើអំពើដែលបុគ្គលនោះបានប្រព្រឹត្ត ហើយអាចព្យាករណ៌ទុកមុនបានថានឹងកើតមានព្យសនកម្មណាមួយមិនខាន (ឧ.បុគ្គលម្នាក់បានបើករថយន្តសំដៅបុកបុគ្គលម្នាក់ទៀតដើម្បីសម្លាប់ដោយសារមានគំនុំ។)

  • កំហុសដោយអចតនា គឺ សំដៅលើអំពើដែលបុគ្គលនោះបានប្រព្រឹត្ត តែពុំអាចព្យាករណ៌ទុកជាមុនបានថាវានឹងកើតឡើងនូវព្យសនកម្មណាមួយឡើយ (ឧ.បុគ្គលម្នាក់បានបើករថយន្ត ដោយសារមិនបានប្រុងប្រយ័ត្នភ្លាមនោះក៏ជ្រុលទៅបុកបុគ្គលម្នាក់ទៀតដែលកំពុងជិះម៉ូតូ) ។

 

Relate Post