Tel:089 800 404/071 861 7777/ 061 861 777

Email:info@jzinternationallaw.com

JIAN ZHONG INTERNATION LAW

តើការបង្កើតហ៊ីប៉ូតែកផ្តល់ផលប្រយោជន៌អ្វីខ្លះ

ដល់កូនបំណុលនិងម្ចាស់បំណុល?

ផលប្រយោជន៌ទី១៖ ហ៊ីប៉ូតែកធានាសិទ្ធិអាទិភាពក្នុងការទទួលបានការសង៖ ក្រោយពេលហ៊ីប៉ូតែកត្រូវបានបង្កើត និងចុះបញ្ជី​បានត្រឹមត្រូវ ម្ចាស់បំណុលហ៊ីប៉ូតែកនឹងទទួលបានការសង ចំពោះអចលនវត្ថុដែលត្រូវបានចុះបញ្ជីហ៊ីប៉ូតែកនោះ។ ឧទាហរណ៌៖ ប្រសិនបើអចលនវត្ថុហ៊ីប៉ូតែកត្រូវបានលក់ដោយតុលាការក្នុងតម្លៃ ៣០០០០០ ដុល្លារ ហើយម្ចាស់បំណុល “ក” មានសិទ្ធិលើបំណុល ២៥០០០០ ដុល្លារ និងម្ចាស់បំណុល “ខ”(ដែលគ្មានហ៊ីប៉ូតែក) មានសិទ្ធិលើបំណុល ១០០០០០ ដុល្លារ នោះលទ្ធផលនៃការចែកចំណែកដែលត្រូវអនុវត្តដូចខាងក្រោម៖ ម្ចាស់បំណុលហ៊ីប៉ូតែកទទួលបានការសងពេញលេញ ​និងដោយមានអាទិភាព នូវប្រាក់ចំនួន ២៥០០០០ ដុល្លារ ហើយប្រាក់ដែលនៅសល់ត្រូវសងទៅម្ចាស់បំណុល “ខ”។

ផលប្រយោជន៌ទី២ហ៊ីប៉ូតែកអនុញ្ញាតអោយកូនបំណុលនៅបន្តការកាន់កាប់ និងអាស្រ័យផលជាធម្មតានៅលើអចលនវត្ថុ ៖ កូនបំណុលដែលជាម្ចាស់អចលនវត្ថុហ៊ីប៉ូតែក អាចប្រើប្រាស់អចលនវត្ថនោះដោយសេរី ជាធម្មតា ពោលគឺអាចប្រើប្រាស់វាដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន ឬជួលអោយតតិយជន ឬធ្វើកសិកម្ម ឬសកម្មភាពផ្សេងៗទៀតបាន។

ផលប្រយោជន៌ទី៣ ហ៊ីប៉ូតែកការពារម្ចាស់បំណុលពីហានិភ័យ ក្នុងករណីដែលអចលនវត្ថុត្រូវបានលក់ ឬរឹបអូសដោយតុលាការនាក្រោយពេលដែលវាត្រូវបានបង្កើត៖ ក្រោយពេលហ៊ីប៉ូតែកត្រូវបានបង្កើត និងបានចុះបញ្ជីត្រឹមត្រូវ ទោះបីជាក្រោយមក វាត្រូវបានលក់អោយតតិយជន ឬមានម្ចាស់បំណុលផ្សេងទៀតធ្វើការរឹបអូសអចលនវត្ថុហ៊ីប៉ូតែកនេះក៏ដោយ ម្ចាស់បំណុលហ៊ីប៉ូតែកអាចអះអាងអំពីហ៊ីប៉ូតែករបស់ខ្លួនចំពោះអ្នកដែលបានចុះបញ្ជីក្រោយៗទៀតបាន ឬអាចនិយាយម៉្យាងទៀតថា​ទោះបីជា អចលនវត្ថុហ៊ីប៉ូតែកស្ថិតនៅក្នុងដៃបុគ្គលណាក៏ដោយ ក៏ហ៊ីប៉ូតែកនៅតែមានអានុភាព។

Relate Post