Tel:089 800 404/071 861 7777/ 061 861 777

Email:info@jzinternationallaw.com

JIAN ZHONG INTERNATION LAW

តើការខកខានមិនបានបង្កើតយន្តការធានាកាតព្វកិច្ចក្នុងប្រតិបត្តិការឥណទាន

អាចបង្កើតបានជាផលវិបាកអ្វីខ្លះ?

ផលវិបាកទី១៖​ ប្រសិនបើកូនបំណុលមួយរូប បានខ្ចីប្រាក់ពីម្ចាស់បំណុលច្រើននាក់ ដោយធ្វើត្រឹមកិច្ចសន្យាខ្ចីប្រាក់ ក្រោយមកបើកូនបំណុលមិនអនុវត្តកាតព្វកិច្ចសងប្រាក់ ចំពោះម្ចាស់បំណុលទាំងអស់ វានឹងមានចំណោទមួយចំនួនចោទឡើងថា តើទ្រព្យសម្បត្តិកូនបំណុលដែលលក់តាមតុលាការ ត្រូវសងទៅម្ចាស់បំណុលណាមុន?សងចំនួនប៉ុន្មាន?ហើយម្ចាស់បំណុលផ្សេងទៀតត្រូវដោះស្រាយបែបណា?តាមផ្លូវច្បាប់ នៅពេលដែលមានសិទ្ធិលើបំណុលធម្មតាកើតឡើង ដោយគ្មានយន្តការធានាកាតព្វកិច្ចណាមួយទេ ការបែងចែកចំនែកដែលបានមកពីការលក់ដោយបង្ខំនូវទ្រព្យសម្បត្តិរបស់កូនបំណុល ត្រូវយកមកចែកអោយម្ចាស់បំណុលធម្មតាក្នុងចំណែកសមាមាត្រនៃសិទ្ធិលើបំណុលរបស់ម្ចាស់បំណុលនីមួយៗដែលមាន។និយាយយ៉ាងសាមញ្ញម្ចាស់បំណុលនីមួយៗមិនអាចទទួលបានការសងពេញលេញនោះទេ ប្រសិនបើទ្រព្យសម្បត្តិរបស់កូនបំណុលមានតិចជាងសិទ្ធិលើបំណុលសរុបរបស់ម្ចាស់បំណុលទាំងអស់។

ផលវិបាកទី២. ប្រសិនបើកូនបំណុល និងម្ចាស់បំណុលបានធ្វើត្រឹមតែកិច្ចសន្យាខ្ចីបរិភោគតែមួយប៉ុណ្ណោះ នៅពេលដែលមានម្ចាស់បំណុលផ្សេងទៀតធ្វើការចាត់ចែងរក្សាការពារ ឬអនុវត្តលក់ដោយបង្ខំតាមផ្លូវតុលាការ នៅលើទ្រព្យសម្បត្តិរបស់កូនបំណុល ម្ចាស់បំណុលដែលមានត្រឹមតែកិច្ចសន្យាខ្ចីបរិភោគ មិនអាចអះអាងសិទ្ធិណាមួយនៅលើទ្រព្យសម្បត្តិដែលត្រូវបានរឹបអូសដោយតុលាការឡើយ។ពោលគឺម្ចាស់បំណុលប្រភេទនោះពុំមានសិទ្ធិអាទិភាពក្នុងការទទួលបានការសងពីការលក់ទ្រព្យសម្បត្តិនោះឡើយ។

ផលវិបាកទី៣. ប្រសិនបើកូនបំណុល និងម្ចាស់បំណុលបានធ្វើត្រឹមតែកិច្ចសន្យាខ្ចីបរិភោគ ប៉ុន្តែពុំបានបង្កើតហ៊ីប៉ូតែក ឬប្រាតិភោគណាមួយទេ ហើយកូនបំណុលបានផ្ទេរកម្មសិទ្ធិលើទ្រព្យសម្បត្តិរបស់ខ្លួនអោយតតិយជនអស់ នោះម្ចាស់បំណុលនឹងមានហានិភ័យខ្លាំងក្នុងការទទួលបានការសង ដោយសារទ្រព្យសម្បត្តិទទួលខុសត្រូវរបស់កូនបំណុលពុំមាន ឬមានតិចតួចពេកក្នុងការសងមកកាន់ខ្លួន។

Relate Post