ទំនាក់ទំនង:089 800 404/071 861 7777/ 061 861 777

អ៊ីមែល:info@jzinternationallaw.com

ការិយាល័យមេធាវី ជាន ចុង អន្តរជាតិ

លោក សេង សៀក ចូលជាសមាជិកគណមេធាវីនៃព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ ២០១៧ 

  • លោក សេង សៀក ចូលជាសមាជិកគណមេធាវីនៃព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ ២០១៧ មក។ គាត់បានប្រលូកក្នុងវិស័យច្បាប់តាំងពីឆ្នាំ ២០១២ ក្នុងតួនាទីជាជំនួយការមេធាវី នៅក្រុមហ៊ុនមេធាវីមួយក្នុងព្រះរាជាណាចក្រកម្ពុជា។
    គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្រ្ត ក្នុងឆ្នាំ ២០១៤ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ហើយគាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត ជំនាញនីតិឯកជន នៅឆ្នាំ ២០១៦។
    លោក សេង សៀក បានបញ្ចប់ការបណ្តុះបណ្តាលខាងវិជ្ជាជីវៈមេធាវី និងទទួលបានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី នៅឆ្នាំ ២០១៦ ។
    លោកសៀកមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការធ្វើការរៀបចំកិច្ចព្រមព្រៀង និងឯកសារគត្តិយុត្តគ្រប់ប្រភេទ។ គាត់មានសមត្ថភាពសម្របសម្រួល និងការពារអតិថិជននៅគ្រប់តុលាការទាំងអស់នៅកម្ពុជា។
    ចំណេះដឹង និងជំនាញទំនាក់ទំនង ទាំងក្នុងបរិបទជាតិ និងអន្តរជាតិ បានបង្ហាញពីសមត្ថភាពដ៏ខ្ពង់ខ្ពស់ និងប្រកបដោយវិជ្ជាជីវៈរបស់គាត់៕

    ភាសាៈ ខ្មែរ អង់គ្លេស និងថៃ

    ទំនាក់ទំនង:
    sseak007@jzinternationallaw.com

Relate Post